ព័ត៌មានជាតិ

Update៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុមហ៊ុនអានកូ និងម៉ូតូ បណ្ដាលឲ្យក្មេងអាយុ ៣ឆ្នាំស្លាប់រួមជាមួយម្ដាយ

ព្រះសីហនុ: កាលពីវេលាម៉ោង ១២និង៤០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវចំណោតយាយម៉ៅបត់ចូលទំនប់រលក ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

រថយន្តម៉ាក HYUNDAI 5 TON ប្រភេទស្ទូច ពណ៌ស+ក្រហម គ្មានស្លាកលេខ អ្នកបើកបររត់គេចខ្លួនបាត់(ក្រុមហ៊ុនអានកូ)។
ម៉ូតូម៉ាក SIRIUS ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាបីនាក់បណ្តាលឲ្យស្លាប់ ២នាក់របួសធ្ងន់ម្នាក់ ជនរងគ្រោះទី១ឈ្មោះ ហន លក្ខ័ ភេទស្រី អាយុ ២៩ឆ្នាំ
ជនជាតិខ្មែរ មុខរបរមេផ្ទះ (ស្លាប់)។ ជនរងគ្រោះទី២ឈ្មោះ ប៊ុន លី ភេទប្រុស អាយុ ៣ឆ្នាំ (ស្លាប់) ត្រូវជាកូន ហន លក្ខ័។ ជនរងគ្រោះឈ្មោះ នួន ម៉ី ភេទស្រី អាយុ ១៦ឆ្នាំ ខ្មែរ មេផ្ទះ របួសធ្ងន់ អ្នកជិតខាងគ្នា រស់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់