ព័ត៌មានជាតិ

គ្រាន់តែលឺដំណឹងថា ប្ដីស្លាប់ ប្រពន្ធយំសន្លប់បាត់ស្មារតី ករណីរថយន្តបុកជាមួយម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៨និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចស្តុបវត្តស្លែង លើផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុស ម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

១/ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-HI-3293 អ្នកបើកបរមានឈ្មោះ ម៉ៅ ចិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកណ្ដាលផើម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។
២/ភាគីរថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-8056 អ្នកបើកបរមានឈ្មោះ ឌុយ ឡេង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ឃាត់ខ្លួន)។

បច្ចុប្បន្នសពប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់