ព័ត៌មានជាតិ

CR7 មិនមែនជាដៃគូដែល Rooney ចូលចិត្តលេងជាមួយបំផុតនោះទេ

បរទេស៖ អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិអង់គ្លេសនិងបិសាចក្រហម Man UTD លោក Wayne Rooney កន្លងមកធ្លាប់បានរីករាយនឹងអាជីពជាកីឡាករយ៉ាងខ្លាំងទោះបីជាបានចាប់ដៃគូប្រយុទ្ធជាមួយនឹង
កីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនក្តីមានទាំង Owen, CR7, Tevez និង Ibrahimovic ផង។

ទោះបីជាយ៉ាងណាក្តីអតីតកីឡាកររូបនេះបានបង្ហើបថាមានតែកីឡាករម្នាក់គត់ដែលគាត់ចូលចិត្តចាប់ដៃគូលេងជាមួយគ្នាខ្លាំងជាងគេប៉ុន្តែនោះគឺមិនមែនជាកីឡាករ CR7 ឡើយដែលម្នាក់នោះគឺជាកីឡាករអាហ្សង់ទីន Carlos Tevez ទៅវិញ។

លោក Rooney បាននិយាយថា៖ សម្រាប់Tevez ខ្ញុំពិតជាចូលចិត្តអំពីអ្វីដែលជាទំនាក់ទំនងរវាងយើងជាមួយគ្នា។យើងទាំងពីរនាក់ចាប់ដៃគូគ្នានៅតំបន់ប្រយុទ្ធបានយ៉ាងយល់ចិត្តគ្នាបំផុត។ Tevez អាចលេងប្តូរតំណែងជាមួយខ្ញុំបានទោះជាមួយនឹងអាវលេខ១០ឬអាវលេខ៩ក្តី៕

មតិយោបល់