កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មានពីបុគ្គលិកធនាគារ ស្ថាបនាថា មានជនមិនស្គាល់អត្តសញ្ញាណ យកវ៉ាលីពណ៌ខ្មៅចំនួន០១ បើកចំហរ យកផ្លុងចោលនៅក្នុងបន្ទប់ទូ អេ ធី អឹម ស្ថាបនា ខាងលិចដើមពោធិ៍ផ្សាររាត្រី ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី។
ក្រោយពីបានទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ រួមមាន ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការការងារសន្តិសុខ ផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ សហការជាមួយកម្លាំងជំនាញអធិការក្រុងកំពង់ចាម ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យតាមលក្ខណះបច្ចេកទេ ។
បន្ទាប់មកសមត្ថកិច្ច បានធ្វើការទំនាក់ទំនងទៅអង្គភាពកម្ចាត់មីនកម្ពុជា ហៅកាត់CMAC ដើម្បីមកធ្វើការត្រួតពិនិត្យតាមជំនាញ ។ រហូតដល់វេលាម៉ោង១៧និង០០នាទី អង្គភាពកម្ចាត់មីនកម្ពុជាហៅកាត់CMAC បានមកដល់ ហើយបានធ្វើការត្រួតពិនិត្យឃើញថា ក្នុងវ៉ាលី និងបរិវេណជំវិញទូអេធីអឹម ទីតាំងកន្លែងដាក់វ៉ាលីខាងលើ ពុំមានគ្រឿងបំផ្ទុះឡើយ ។
តាមការបំភ្លឺពីឈ្មោះ ស៊ីវ សុដាឡែន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះវ៉ាន់ ស្រីម៉ិច ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានមុខរបរ បុគ្គលិកម៉ាតសុជាតិ មានទីតាំងជាប់នឹងទូ អេ ធី អឹម នោះដែរ បំភ្លឺប្រហាក់ប្រហែលគ្នា អោយដឹងថា ៖ រូបភាពវីដេអូរដែលសមត្ថកិច្ចបង្ហាញគាត់ គឺមានភិនភាគ ពាក់អាវក្រឡាការ៉ូ ពណ៌ទឹកបិចលាយស ពាក់មួកប៉េរ៉េ ពណ៌សស្លៀកខោខ្មៅជើងវែង គឺជាជនម្នាក់ដែលជាមនុស្សវិកលចរិក ហើយកន្លងមកជននោះ ជាញឹកញាប់ តែងតែយកសម្ភារៈខូចៗ ចានឆ្នាំងបាក់បែក ឌុយសាកទូរស័ព្ទខូចៗ និងសំលៀកបំពាក់ចាស់ៗ យកទៅទុកនៅក្នុងទូអេធីអឹម ហត្ថាកសិករ ដែលមានទីតាំងជាប់គ្នាជាមួយ ទូ អេ ធី អឹម ស្ថាបនា៕






មតិយោបល់