ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែនអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខណៈមានអ្នកស្លាប់ជាបន្តបន្ទាប់ដោយសារ ជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីអូមីក្រុង

Mc ៖សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋរស់ នៅរាជធានីភ្នំពេញ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ករណីស្លាប់បានកើត ឡើងជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជាមានប្រសាស ន៍ថា បច្ចុប្បន្នប្រទេសរបស់យើង កំពុងតែមានការរាត ត្បាតខ្លាំងពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលចំនួនអ្នកឆ្លងមាន ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមានអ្នកស្លាប់ជា បន្តបន្ទាប់ ។ ខណៈដែលអ្នកឆ្លងមានការកើនឡើងបែបនេះ សម្តេចតេជោសូមអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំធ្វេសប្រហែសឱ្យសោះ ព្រោះមេរោគបំប្លែងថ្មីនេះ វាមានការឆ្លងលឿននិងឆាប់រហ័ស ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ទោះបីជាយើងទទួលបានការចាក់វ៉ាក់ សាំងរួចហើយក៏ដោយ។ ជាមួយគ្នានោះ ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងជំងឺកូវីដ- ១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការចាក់វ៉ាក់សាំងឱ្យគ្រប់ដូសទៅតាមការកំណត់ និងគោរពទៅតាមវិធានការបីការពារនិងបីកុំឱ្យបានគ្រប់ៗគ្នា។

សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ខិតខំបន្តការប្រយុទ្ធជាមួយនឹងកូវីដ-១៩ បំប្លែងថ្មី ដែលថ្ងៃនេះបរិមាណនៃការឆ្លងមានចំនួន ៥៩៨នៅ សល់តែ២ទៀតទេគ្រប់៦០០ នាក់ បីថ្ងៃជាប់គ្នាហើយដែលយើងមានមនុស្សស្លាប់ ម្សិលម្ងៃ២ ម្សិលមិញ៣ ថ្ងៃនេះ២ទៀត ជិតមួយខែកន្លះយើងអត់មានមនុស្សស្លាប់ទេ ប៉ុន្តែបីថ្ងៃជាប់គ្នាហើយដែលយើងមានមនុស្សស្លាប់ ម្សិលម្ង៉ៃ២ម្សិលមិញ ៣ ថ្ងៃនេះ២ទៀត ដែលយើងមានមនុស្សស្លាប់ អ៊ីចឹងទេសូមកុំប្រមាថឱ្យសោះ ថាអូមីក្រុងនេះវានឹងមិននាំទៅដល់ការស្លាប់ ពិតហើយការឆ្លង ឥឡូវនៅកម្ពុជាវាបាត់ដែលតា វាបាត់អាល់ហ្វាតែវានៅអូមីក្រុង ប៉ុន្តែនៅពេលដែលសរីរាង្គរបស់យើងទន់ខ្សោយ ហើយវាក៏នឹងបង្កើតទៅជាឧបសគ្គ អ៊ីចឹងទេខ្ញុំសូមអំពាវនាវ អង្វរករប្រជាពលរដ្ឋរបស់យើង សូមបន្តប្រកាន់ខ្ជាប់នូវវិធានការបីកុំបីការពារតទៅទៀត។ សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅកម្ពុជាមានករណីឆ្លងថ្មីមានចំនួន ៥៩៨នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ករណីជាសះស្បើយមានចំនួន៣៥៨នាក់នាក់ និងមានករណីស្លាប់មានចំនួន ២នាក់ដោយពុំបានចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩៕

មតិយោបល់