ព័ត៌មានជាតិ

កូនតិរច្ឆាន ចាក់សម្លាប់ម្តាយជាច្រើនកាំបិត ស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម!

កំពត: ជនសង្ស័យជាកូនម្នាក់ បានធ្វើសកម្មភាពយកកាំបិតចាក់សម្លាប់ម្តាយជាច្រើនកន្លែង បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម។

ហេតុការណ៍នេះសមត្ថកិច្ចទទួលបានព័ត៌មាននៅម៉ោង១១យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ស្ត្រីរងគ្រោះជាម្តាយមានឈ្មោះ រៀម ហែ អាយុ​៥០​ឆ្នាំ ត្រូវបានកូនប្រុសចិត្តខ្មៅ អាយុប្រហែល២៧ឆ្នាំ បានធ្វើសកម្មភាពចាក់សម្លាប់ម្តាយយ៉ាងរន្ធត់ ហើយគេខ្លួនបាត់តែម្តង ។

ពេលនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់