ព័ត៌មានជាតិ

ជនសង័្សយម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបងៈ កាលពីថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១ និង ៣០ នាទី នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹម សុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ធ្វើឱ្យខូចខាតដោយចេតនា ( កាប់បំផ្លាញម៉ូតូ ) ០១ ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់មកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវនោះគឺឈ្មោះ ចាន់ សៅ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូ០១ គ្រឿង ម៉ាក Kawasaki ពណ៌ខ្មៅ ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U- 26 46
– ពូថៅ ចំនួន០១

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ប្រហែល ២២និង០០ នាទី នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាព យកពូថៅ កាប់បំផ្លាញម៉ូតូ របស់ជនរងគ្រោះឈ្មោះ គង់ វ៉ារី ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិកំពង់សីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យខូចខាតម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1AD – 6236 ។

នៅក្រោយពេលកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល អំពីសកម្មភាព របស់ជនសង័្សយខាងលើ ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចនគរបាលសម្រេចធ្វើការឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ការិយាល័យជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់