ព័ត៌មានជាតិ

គ្រូ U23 វៀតណាមលើកឡើងពីផលលំបាកក្នុងការយកឈ្នះ ថៃ ១-0

គ្រូបង្វឹក ឌីញជាណាម (Đinh Thế Nam) របស់វៀតណាម U23 បានលើកឡើងថា ការប្រកួត​ជា មួយថៃយប់នេះជាការប្រកួតដ៏លំបាកមួយ នៅពេលដែលក្រុមមានកីឡាករ តែ ១៦នាក់ប៉ុណ្ណោះ ។

ឌីញជាណាម (Đinh Thế Nam) បានលើកឡើងថា «ក្រោយឈ្នះថៃ 1-0 យើងសប្បាយចិត្តបន្តិច ការប្រកួត នេះ​លំបាកខ្លាំងណាស់ ។ ជាមួយជ័យជម្នះនេះ ខ្ញុំចង់និយាយអំពីបច្ចេកទេស ដោយសារតែកីឡាករ​របស់យើង មានបញ្ហារបួស និងជំងឺ តែក្រុមលេងដោយស្មារតីខ្ពស់ បូករួមសំណាងបន្តិច ។ សម្រាប់ថៃ ប្រកួតនេះ គេលេង បានល្អ និងបានបង្កើតឱកាសបានច្រើន ។» ។

មុនការប្រកួតប៉ុន្មានម៉ោង U23 វៀតណាមអាចដកដង្ហើមបានយ៉ាងរលូន ក៏ព្រោះតែកីឡាករបន្ថែមរបស់គេ ៦នាក់​មកដល់កម្ពុជា​ទាន់ពេលវេលា ។ ក្នុងចំណោមកីឡាករ ៦នាក់នោះ មាន Bao Toan, Thanh Nhan, Tien Dat ត្រូវបានគ្រូបង្វឹក ឌីញជាណាម (Đinh Thế Nam) បានដាក់ឲ្យលេង ។ កីឡាករខាងលើនេះ បានធ្វើដំណើរតាមរយៈរថយន្តក្រុង ពេញមួយ យប់ ដោយធ្វើដំណើរ ៣០០គីឡូម៉ែត្រ ពីទីក្រុងហូជីមិញ មកកាន់រាជធានីភ្នំពេញ ។

ទោះជាយ៉ាងណាលោក ឌីញជាណាម (Đinh Thế Nam) បានកោតសរសើរចំពោះស្មារតីរបស់ក្រុមលោក កីឡាករធ្វើដំណើរផ្លូវឆ្ងាយទាំងជិះយន្តហោះ និងតាមរថយន្ត ដូច្នេះជារឿងធម្មតាទេ ដែលពួកគេមិនបានហ្វឹកហាត់ឲ្យយល់ចិត្តគ្នាជាមុន ដើម្បីបង្កើនភាពស្អិតរមួត ។

ជាមួយនឹងការចាញ់ U23 ថៃ U23 វៀតណាម ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល C ហើយនឹងត្រូវជួប U23 ទីម័រខាងកើត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

មតិយោបល់