ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែលជា១២ ថ្ងៃត្រង់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែង ឆាបឆេះផ្ទះលក់គ្រឿងសង្ហារឹម មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតត្រង់ចំណុចស្តុបចំការមន ផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាគ្រឿង អន្តរាគមន៍បាញ់ទឹកពន្លត់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារអង្គភាពសារព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕
មតិយោបល់