ព័ត៌មានជាតិ

យោធាអ៊ុយក្រែន ព្រមានថាកងទ័ពរុស្ស៊ី កំពុងវាយសម្រុកចូល តំបន់ជាយរដ្ឋធានីកៀវ

(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បានព្រមានថាកងទ័ពរុស្ស៊ីអាចនឹងប្រើរថក្រោះវាយរុលចូលមកក្នុងតំបន់ជាយរដ្ឋធានីកៀវ គ្រប់ពេលវេលា បន្ទាប់ពីរដ្ឋធានីមួយនេះ និងទីក្រុងជាច្រើនទៀតរបស់អ៊ុយក្រែន រងការវាយប្រហារដោយគ្រាប់មីស៊ីលនៅព្រឹកថ្ងៃសុក្រនេះ។

កាលពីប៉ុន្មានម៉ោងមុននេះ កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍កំពុងស្ថិត នៅចម្ងាយប្រហែលជា ៣២គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីកៀវ។

លោក Anton Herashchenko ជាទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន បានឱ្យដឹងទៀតថាកងទ័ពអ៊ុយក្រែន កំពុងតស៊ូ ប្រយុទ្ធការពារទីតាំងសមរភូមិជួរមុខចំនួន៤ ហើយប្រព័ន្ធការពាររដ្ឋធានីកៀវ រួមជាមួយមីស៊ីលប្រឆាំងរថក្រោះដែលផ្ដល់ដោយសម្ពន្ធមិត្ត លោកខាងលិច ត្រូវបានដាក់ពង្រាយរួចជាស្រេច៕

ប្រភព៖ AFP

មតិយោបល់