ព័ត៌មានជាតិ

ដាណឺម៉ាកប្រកាសថា បរិច្ចាគអាវុធប្រឆាំងរថក្រោះ ២៧០០ ដើមដល់អ៊ុយក្រែន

ដាណឺម៉ាកប្រកាសថា ខ្លួនបរិច្ចាគអាវុធប្រឆាំងរថក្រោះ ២៧០០ ដើមដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹងការឈ្លានពាន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់សម្តីនាយករដ្ឋមន្ត្រីដាណឺម៉ាលោកស្រី ម៉ែតេ ហ្វ្រែឌឺរីកសិន (Mette Frederiksen)។

ក្រៅពីអាវុធ រដ្ឋាភិបាលក្រុងខូផេនហេហ្គេន ក៏នឹងបញ្ជូនកញ្ចប់ស្បៀងសម្រាប់យោធា មួកសុវត្ថិភាព និងអាវក្រោះដល់ទាហានអ៊ុយក្រែនដូចគ្នា។
ដាណឺម៉ាកក៏ក្លាយជារដ្ឋអរ៉ុបដំបូងគេដែលប្រកាសផ្តល់សេរីភាពឱ្យប្រជាជនខ្លួនអាចជ្រើសរើសដោយស្ម័គ្រចិត្តចូលបម្រើក្នុងកម្លាំងកងទ័ពបរទេសដែល​រដ្ឋាភិបាលអ៊ុយក្រែនចង់បង្កើតឡើងដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីថែមទៀត។

ទាក់ទងនឹងគម្រោងនេះ ប្រមុខការទូតអ៊ុយក្រែនលោក ឌីមីទ្រី គូលេបា (Dmitry Kuleba) ក៏បានប្រកាសឱ្យដឹងដែរថា រាល់អ្នកស្ម័គ្រចិត្តទាំងអស់ដែលចង់ចូលរួមអាចទាក់ទងស្ថានទូតអ៊ុយក្រែនដែលស្ថិតនៅក្នុងប្រទេសរបស់ខ្លួនបាន។

 

មតិយោបល់