ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា អ៊ុយក្រែននឹងមិនចុះចាញ់ ប្រទេសរុស្ស៊ីនោះទេក្នុងកាលៈទេសៈណាក៏ដោយ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmitry Kuleba បាននិយាយកាលពីថ្ងៃអាទិត្យ មុនការចរចាររវាងទីក្រុងមូស្គូ និងទីក្រុងគៀវថា អ៊ុយក្រែននឹងមិន “ចុះចាញ់” ប្រទេសរុស្ស៊ីនោះទេក្នុងកាលៈទេសៈណាក៏ដោយ ។

Kuleba បាននិយាយនៅក្នុងសន្និសីទកាសែតក្នុងទីក្រុងគៀវថា “មិនមានអ្វីអាក្រក់នៅក្នុងកិច្ចពិភាក្សាបែបនេះឡើយ ហើយប្រសិនបើលទ្ធផលនៃកិច្ចពិភាក្សាទាំងនេះនឹងមានសន្តិភាព និងការបញ្ចប់សង្រ្គាមនោះ គួរតែត្រូវបានស្វាគមន៍” ។

លោកសង្កត់ធ្ងន់ថា “ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា យើង​នឹង​មិន​ចុះចាញ់ យើង​នឹង​មិន​ចុះញម យើង​នឹង​មិន​បោះបង់​ទឹកដី​របស់​យើង​សូម្បីប៉ុនក្រចកដៃ” ។

លោកបាននិយាយថា “អ៊ុយក្រែនបានយល់ព្រមបញ្ជូនគណៈប្រតិភូទៅព្រំដែនដើម្បីស្តាប់អ្វីដែលរុស្ស៊ីចង់និយាយ និងដើម្បីគូសបញ្ជាក់អំពីអ្វីដែលទីក្រុងគៀវគិតអំពីសង្រ្គាមនេះ និងសកម្មភាពរបស់រុស្ស៊ីជាដើម” ។

គួរបញ្ជាក់ថា គណៈប្រតិភូ​ទាំងពីរ​គ្រោង​នឹង​ជួបពិភាក្សា​គ្នា​នៅ​ទីតាំង​ដែល​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ប្រទេស​បេឡារុសជិត​ព្រំដែន​ប្រទេស​ទាំងពីរនាថ្ងៃចន្ទនេះ ៕

Ukrainian army troops receive ammunition, with a Ukrainian flag in the back, in a field on the outskirts of Izyum, Eastern Ukraine, Tuesday, April 15, 2014. An Associated Press reporter saw at least 14 armored personnel carriers with Ukrainian flags, one helicopter and military trucks parked 40 kilometers (24 miles) north of the city on Tuesday. (AP Photo/Sergei Grits)

មតិយោបល់