ព័ត៌មានជាតិ

Herrera និង AT Madrid មិនបន្តកុងត្រាថ្មីកំពុងធ្វើឲ្យ Romaចាប់ផ្តើមមានសង្ឃឹម

បរទេស៖ កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប AT Madrid កីឡាករ Hector Herrera បានបង្ហាញទំរង់លេងយ៉ាងល្អ
ក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះប៉ុន្តែគេមើលឃើញថាកីឡាកររូបនេះទំនងជាមិនបន្តរស់នៅជាមួយនឹងក្លឹបទៀតឡើយ។

មកដល់ពេលនេះកុងត្រារបស់គាត់ជាមួយនឹង AT Madrid គឺមានសុពលភាពត្រឹមរដូវក្តៅប៉ុណ្ណោះហើយកាលពីសប្តាហ៍មុនផងដែរគាត់ធ្លាប់បានអះអាងថាហើយថាមិនមានកុងត្រាថ្មីណាត្រូវបានពិភាក្សារវាងគ្នានោះនៅឡើយទេ។

ខណៈដែល AT Madrid នឹងមិនចង់បាត់បង់គាត់ទាំងមិនទទួលបានអ្វីនោះគេដឹងថាក្លឹបយក្សអ៊ីតាលី Roma កំពុងធ្វើការតាមដានសកម្មភាពរបស់កីឡាកររូបនេះជាមួយនឹងក្លឹបហើយសង្ឃឹមថានឹងអាចដាក់សំណើរនាពេលខាងមុខនេះ៕

មតិយោបល់