ព័ត៌មានជាតិ

រថយន្តសណ្ដោងរ៉ឺម៉ក របស់រថយន្តក្រុមហ៊ុនផែស្ងួត «ស៊ីកន» បើកបុករនាំងបាំងស័ង្កសី នៅកន្លែងការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើង….

កំពង់ស្ពឺៈ កាលពីវេលារំលងអធ្រាត្រម៉ោង ០០ និង២០នាទីថៃ្ងទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦ លើផ្លូវជាតិលេខ៤ ក្រុងច្បារមន មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿង បុករនាំងបាំងស័ង្កសី។

រថយន្តសណ្ដោងរ៉ឺម៉ក ម៉ាកហ៊ីយ៉ាន់ដាយ ដឹកកុងទែន័រ ពាក់លេខ ភ្នំពេញ 3A-6802 សឺមីរ៉ឺម៉កលេខ ភ្នំពេញ4A-0459 ជារថយន្តក្រុមហ៊ុនផែស្ងួត «ស៊ីកន» ធ្វើដំណើរពីលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបុករនាំងបាំងស័ង្កសី នៅកន្លែងការដ្ឋានសាងសង់ ស្ពានអាកាសថ្មើរជើង បណ្ដាលឲ្យរថយន្ត ធ្លាក់ចូលក្នុងរណ្ដៅចាក់គ្រឹះស្ពានជាប់ទៅមុខលែងរួច។

ករណីនេះ មិនបណ្ដាលឲ្យរបួសដល់មនុស្សទេ។ មូលហេតុ៖ សង្ស័យតៃកុងឡាន ងងុយដេក។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្ទាប់មកក៏មានសមត្ថកិច្ច ចុះធ្វើការវាស់វែង និងស្ទួចយករថយន្ដមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ដ ជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយ តាមនីតិវិធី៕

មតិយោបល់