ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆក់កាបូបនៅ ស្រុកខ្សាច់កណ្ដាល

កណ្តាល: យោងតាមផេករបស់ករិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៧ ខែ កុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)ចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ជា សុខហៀង ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សម្ភារ:បាត់បងរួមមាន៖ ទូរស័ព្ទចំនួន០១គ្រឿងម៉ាក OPPO A15 ពណ៌ខ្មៅ (រកឃើញវិញ) កាបូបស្ពាយពណ៌ ពណ៌ខ្មៅ ចំនួន០១ ។
ជនសង្ស័យចំនួន០២នាក់ ៖
១-ឈ្មោះ តាវ ម៉េងហេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាហ៉ី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ឃាត់ខ្លួនថ្ងៃទី២៧.០២.២០២២ វេលាម៉ោង១៤-០០នាទី (យកសំណាកកូវីដ-១៩ លទ្ធផល អវិជ្ជមាន ) ៕
២-ឈ្មោះ សុផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្កូវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ឃាត់ខ្លួនថ្ងៃទី២៧.០២.២០២២ វេលាម៉ោង១៤:០០នាទី (យកសំណាកកូវីដ-១៩ លទ្ធផល អវិជ្ជមាន ) ៕
វត្ថុតាងចាប់យក៖
– ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1440 ចំនួន ០១ គ្រឿង
– ទូរស័ព្ទម៉ាក OPPO A15 ពណ៌ខ្មៅ ចំនួន ០១ គ្រឿង និងប្រើស៊ីមកាតលេខ 0966076482(របស់ជនរងគ្រោះ) ។
-កាបូបស្ពាយ ពណ៍ខ្មៅ ចំនួន ០១ និងអាវសាច់ក្រណាត់ដៃវែង ពណ៍ខ្មៅ ចំនួន ០១ (ជារបស់ជនសង្ស័យ)

នៅថ្ងៃទី២៧.០២.២០២២ វេលាម៉ោង៩:០០នាទី ជនរងគ្រោះ និងប្តីបានជិះម៉ូតូពីផ្ទះ មកដីនៅចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជេីង ឃុំវិហារសួគ៌ ដោយឈ្មោះ ថាច ច័ន្ទ សុខន ជាប្តីជាអ្នកឌុប ឯជនរងគ្រោះជិះនៅពីក្រោយមានស្ពានកាបូបពណ៌ខ្មៅ០១ នៅក្នុងកាបូបមានទូរស័ព្ទ០១គ្រឿង ម៉ាកOPPO ស៉ីម លេខ0966079482 លុះដល់ម៉ោង១០:៣០នាទី ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចខាងកេីតភ្នំក្នុងក្រុមហ៊ុន7NG ជនសង្ស័យទាំង២នាក់ខាងលើបានជិះម៉ូតូ១គ្រឿងម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-1440 តាមពីក្រោមកដល់ដោយជនសង្ស័យឈ្មោះ សុផល បញ្ញា ជាអ្នកឌុប បន្ទាប់មកជនសង្ស័យឈ្មោះ តាវ ម៉េងហេង ដែលជិះនៅពីក្រោយ បានលុកដៃឆក់យកកាបូបស្ពាយពីជនរងគ្រោះ ពេលឆក់បានជនសង្ស័យក៏ជិះម៉ូតូរត់គេចសំដៅទៅផ្លូវជាតិលេខ៨ ហើយជនរងគ្រោះបានស្រែកឆោឡោ ចោរៗឆក់កាបូប ស្របពេលនោះកម្លាំងសមត្ថកិច្ចជំនាញផែ្នកនគរបាលយុត្តិធម៌កំពុងល្បាតក្នុងភូមិសា្រស្រ្តប្រទះឃេីញ បានជិះដេញតាមជនសង្ស័យ និងធ្វើការហៅទាក់ទងប៉ុស្តិ៍ទាំង១៨និងរាយការណ៍តាមវិទ្យុទាក់ទងលោកអធិការនគរបាលស្រុកខ្សាច់កណ្តាល ហេីយលោកអធិការបានបញ្ជារ ឲ្យកម្លាំងចេញជួយពួនស្ទាក់មុខសញ្ញាខាងលើ ឯជនសង្ស័យបានជិះគេចចូលទៅពួនក្នុងព្រៃ ចំណុចប្រមាត់ដី ភូមិព្រៃធំ ឃុំសន្លុង ហេីយបានបេីកកាបូបឃេីញមានកទូរស័ព្ទ០១គ្រឿង ក៏ដកយក ឯកាបូបបោះចោលក្នុងព្រៃ បន្ទាប់សមត្ថកិច្ចយេីងបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចាត់ការតាមនីតិវិធី ៕

 

មតិយោបល់