ព័ត៌មានជាតិ

ថយន្តដឹកឥដ្ឋបុក និងកិន នារីស្រស់ស្អាតម្នាក់! បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង

ភ្នំពេញ៖ នារីម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូជិតដល់កន្លែងធ្វើការ ក៏ត្រូវរថយន្តដឹកឥដ្ឋបុកពេញទំហឹង នៅតាមបណ្ដោយផ្លូវណតប្រ៊ីដ ខាងត្បូងស្តុប២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩:១០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី អាយុ២១ឆ្នាំ ជាបុគ្គលិកផ្សារទំនើប មានលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះជិះម៉ូតូម៉ាក ZOOMER ពណ៌ខ្មៅលាយទឹកប្រាកពាក់ស្លាកលេខ ភ្នំពេញ 1G-3065។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3C-3531 ជារថយន្តដឹកឥដ្ឋ។

 

មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះធ្វើដំណើរពីត្បូងទៅជើង ឯរថយន្តធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ម៉ូតូរងគ្រោះបានវាងសួនច្បារបែងចែកទ្រូងផ្លូវ បំណងឆ្លងត្រឡប់ក្រោយ ចូលទៅក្រុមហ៊ុនរបស់ខ្លួន ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្ដង។ ភ្លាមៗតៃកុងរថយន្តបានរត់គេចបាត់ បន្សល់តែកម្មករ និងព្រូរថយន្ត។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង រួចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់។ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅវត្តទួល៕

មតិយោបល់