(កៀវ)៖ ជនបរទេសទាំងឡាយណាដែលស្ម័គ្រចិត្ត ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីកាន់កាំភ្លើងជួយប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៊ី នឹងទទួលបានការលើកលែងទិដ្ឋាការ។
នៅក្នុងក្រឹតមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទសប្ដាហ៍នេះ, លោកប្រធានាធិបតី ហ្សេឡិនស្គី បានបញ្ជាក់ថាអ៊ុយក្រែននឹងលើកលែង ទិដ្ឋាការជាបណ្ដោះអាសន្ន ចំពោះជនបរទេសទាំងឡាយណាដែលស្ម័គ្រចិត្ត ឬចង់ចូលរួមជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ព រុស្ស៊ី។
លោកបន្ថែមថាការសម្រេចចិត្តនេះនឹងត្រូវចូលជាធរមានភ្លាមៗតែម្ដង ប៉ុន្តែការលើកលែងនេះមិនត្រូវបានអនុវត្តឡើយលើពលរដ្ឋ ឬអ្នកមានសញ្ជាតិរុស្ស៊ី ដ្បិតត្រូវបានអ៊ុយក្រែនចាតទុកថាជាពលរដ្ឋនៃប្រទេសឈ្លានពាន៕
ប្រភព៖ businessinsider
មតិយោបល់