ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យនារីជាបុគ្គលិកក្រុមហ៊ុនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយរថយន្ត ដឹកឥដ្ឋបុកជាមួយម៉ូតូ រូចកិនយ៉ាងពេញទំហឹង។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង១៥នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី អាយុ ២១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន មានលំនៅ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារីរូបនោះត្រូវបានរថយន្ត ដឹកឥដ្ឋ មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3531 បុកពីក្រោយកិន ចំដងខ្លួនបណ្តាលឲ្យស្លាប់តែម្តង។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូ ម៉ាក ZOOMER មួយគ្រឿង ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GO-3065 ធ្វើដំណើរក្នុងទិសដៅពៅត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយសំដៅទៅកន្លែងធ្វើការ ស្របពេលនោះមានរថយន្តដឹកឥដ្ឋខាងលើ បើកបរពីជើងទៅត្បូងបណ្តាលឲ្យបុកនិងកិនបណ្តាលឲ្យស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុភ្លាមៗរថយន្ត ក៏បានបើកទៅមុខ ប្រមាណ ១០០ម៉ែត្រ រួចឈប់ អ្នកបើកបរ រត់គេចខ្លួនបាត់នៅសល់តែកម្មករ និងព្រូ ដែលជាអ្នករួមដំណើរប្រុសស្រីចំនួន ៣នាក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ចំណែកសពប្រគល់ឲ្យប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់