អស្ចារ្យណាស់! សារមន្ទីរនៃអនាគត ទីក្រុងឌូបៃបានបើកទទួលសាធារណជនចូលទស្សនាជាផ្លូវការហើយ

សារមន្ទីរនៃអនាគតដែលស្ថិតនៅក្នុងទីក្រុងឌូបៃ បាន បើក ទទួលសាធារណជនចូលទស្សនា ជា ផ្លូវ ការដោយ សារ មន្ទីរ នេះ មិន ផ្ដោតលើ ប្រវត្តិសាស្ត្រដូចសារមន្ទីរទូទៅឡើយ តែមានបង្ហាញអំពីអនាគតជំនួសវិញ។

ជាមួយ កម្ពស់ ៧ ជាន់ សារមន្ទីរនេះ មាន ចែកចេញ ជា ផ្នែកផ្សេងៗគ្នា ជាច្រើន ក្នុង នោះ មាន ដូចជា ការ រុក រក ក្នុង លំហ អាកាស, ការស្រាវជ្រាវលើប្រព័ន្ធអេកូ និងជីវវិស្វកម្ម ជាដើម។ក្នុង តំបន់ រុក រក លំហ អាកាស ទស្សនិកជន អាច ទទួល យក បទ ពិសោធន៍ នៃ ការ បង្ហោះ យាន អវកាស តាម រយៈ ឧបករណ៍ ដែល ធ្វើ តម្រាប់តាម ហើយ ថែម ទាំង អាច ទទួល យក ពិសោធន៍ ធ្វើ ជា អវកាសយានិក លើ ស្ថានីយ អវ កាស តាម រយៈ បច្ចេកវិទ្យា ទំនើបៗ ជាច្រើន ។

ចូលដល់ តំបន់ ប្រព័ន្ធអេកូ ឧបករណ៍ បង្ហាញ រូបភាព នឹង ធ្វើ ឲ្យ ទស្សនិកជន មាន អារម្មណ៍ ថា ពួកគេ កំពុង ស្ថិត នៅ ក្នុង តំបន់ ព្រៃ អាម៉ាហ្សូន។ នៅ តំបន់ ប្រព័ន្ធអេកូនេះ មាន ការ បង្ហាញ ពី សត្វ និងរុក្ខជាតិ ប្រមាណ ២៤០០ ប្រភេទ ដែល បង្ហាញ ឲ្យ ឃើញ ពី ភាព សំបូរបែបនៃ ធម្មជាតិ។

បន្ថែមពីនេះដែរ សារមន្ទីរអនាគតក្នុងទីក្រុងឌូបៃក៏មាន តំបន់ មួយ ដែល បង្ហាញ អំពី បច្ចេកវិទ្យាថ្មី ចុង ក្រោយ មក ពី ជុំវិញ ពិភពលោក ដែល មាន ទាំងបច្ចេកវិទ្យា ខាងផ្នែក ដឹកជញ្ជូន, បច្ចេកវិទ្យាផ្នែកថាមពល និងចំណីអាហារ ដែល ស្ថិត នៅ កៀក នឹង ការ រស់ នៅ ប្រចាំ ថ្ងៃ ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *