ក្រចេះ: ក្រុមរថយន្តដឹកឈើអារ បើកប្រដេញគ្នាលើផ្លូវជាតិលេខ៧ បានជ្រុលចង្កូតទៅបុករថយន្តក្រុងដែលនៅចតស្ងៀម បណ្តាលឲ្យមានមនុស្សរងរបួស។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ករណីបណ្តាលមកពីការបើកបរធ្វេសប្រហែសរបស់ម្ចាស់រថយន្តសាំយ៉ុងដឹកឈើ ដែលបើកលឿនដូចប្រណាំងក្នុងរឿងភាគអ៊ីចឹង។
ចំពោះបញ្ហានេះពលរដ្ឋអ្នករស់នៅកន្លែងគ្រោះថ្នាក់ខាងលើបានាម្តែងអំពីក្តីបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងដោយសារក្រុមឡានសាំយុងទាំងអស់ ព្រោះអីតៃកុងឡានទាំងនោះភាគច្រើនបើកបរមិនមានការពិចារណា ខ្វល់ខ្វាយពីអាយុជីវិតរបស់អ្នកដទៃនោះឡើយ ជាពិសេសមានដឹកឈើលៀនលយមកក្រោយវែងៗ ជាហេតុធ្វើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ងាយនឹងកើតឡើងបំផុត។
ជាក់ស្តែងការគ្រោះថ្នាក់ខាងលើស្ទើតែបង្កឲ្យម្ចាស់ផ្ទះ និងអ្នកដំណើរបាត់បង់ជីវិត ដោយមិនដឹងអីទាល់តែសោះ។
ករណីខាងលើមិនមានសេចក្តីរាយការណ៍ថា មនុស្សប៉ុន្មាននាក់រងរបួស និងស្លាប់នៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា តៃកុងឡានសាំងយ៉ុងឈ្មោះ ខុង អាយុ៣១ឆ្នាំ ដឹកឈើឲ្យថៅកែឈ្មោះ វេង ពេក រស់នៅភូមិពញាក្រែក ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណែកតៃកុងឡានក្រុងឈ្មោះ ចំរើន ក្នុងឡាននោះមានមនុស្ស១០នាក់ផងដែរ។ ចំពោះរថយន្តទាំងពីរគ្រឿង និងភាគីត្រូវបានសមត្ថកិច្ចនាំទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីដោះស្រាយ។
ដោយឡែកពលរដ្ឋបានទទួចឲ្យសមត្ថកិច្ចតាមដងផ្លូវ និងប៉ូលិសចរាចរណ៍មេត្តាចាត់វិធានការជាបន្ទាន់ទៅលើក្រុមឡានសាំងយុងដែលមានផ្ទុកឈើតកន្ទុយទាំងនោះឲ្យបានទាន់ពេលវេលា កុំបណ្តែតបណ្តោយទុកឲ្យក្រុមឡានទាំងអស់នោះបង្កគ្រោះថ្នាក់ទៀត៕
https://youtu.be/DOIgygK3edM
https://youtu.be/D_4qaYfzULA
មតិយោបល់