ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបានរថយន្តកុងតឺន័រកៀរ បណ្តាលឲ្យដួលរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ឡៃ រតនា អាយុ២០ឆ្នាំ មុខរបរលក់គ្រឿងសម្អាង ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្នាក់អចិន្ត្រៃនៅភូមិព្រៃស្រឡៅ ឃុំកំពង់ព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានប្រាប់ Post News ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកZoomer-X ពណ៌ខ្មៅលាយទឹកក្រូច អត់ស្លាកលេខ ជិះក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូvជាតិលេខ៤ លុះបានមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តមានរថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A 7955 នៅក្បាលរថយន្ត រីខាងក្រោយពាក់ស្លាកលេខភ្នំពេញ 4A-1294 បើកស្របទិសគ្នាបានបើកមកកៀរដៃចង្កូតខាងឆ្វេងរបស់គាត់បណ្តាលឲ្យដួលរងរបួសតែម្តង។
ក្រោយពេលកើតហេតុភាគីខាងរថយន្តកុងតឺន័រ ដឹងកំហុសព្រមផ្តល់សំណងសងថ្លៃព្យាបាល និងជួសជុលម៉ូតូចំនួន៩០ដុល្លារឲ្យទៅស្ត្រីរងគ្រោះ ដើម្បីបញ្ចប់រឿងតែម្តង៕
https://youtu.be/K6Ip4SstD0k
មតិយោបល់