ព័ត៌មានជាតិ

មន្ត្រីទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសារ វិចបង្វិចចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ

(ញូយ៉ក)៖ មន្ត្រីការទូតរុស្ស៊ីជិត ៥០នាក់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ បានចាកចេញពីទីក្រុងញូវយ៉ក ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ ហើយ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ។

សារព័ត៌មាន CNN ដោយផ្អែកលើទីភ្នាក់ងារសារព័ត៌មាន RIA បានឱ្យដឹងថាការចាកចេញនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីប្រចាំ UN ចំនួន១២នាក់ ចេញពីទឹកដីរបស់ខ្លួន នៅមុនថ្ងៃទី៧ ខែមីនានេះ ដោយចោទថាពួកគេទាំងនេះធ្វើសកម្មភាពលួចយកការណ៍សម្ងាត់ឱ្យទីក្រុងម៉ូស្គូ។

កាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍នេះ យន្តហោះរបស់រដ្ឋាភិបាលរុស្ស៊ី ដែលដឹកមន្ត្រីការទូតរុស្ស៊ី ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៃទីក្រុងញូវយ៉ក និងកំពុងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ៕

ប្រភព៖​​​​​​ CNN

មតិយោបល់