(បេកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃពុធនេះថា សកម្មភាពរបស់អង្គការណាតូ (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក បានជម្រុញឱ្យភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក ហ្សាវ លីជាំន បានជំរុញឱ្យសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រទេសចិន និងចៀសវាងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៏របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែននិងទំនាក់ទំនងជាមួយរុស្ស៊ី។
លោកបន្ថែមថា ចិន ប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ហើយថាគោនយោបាយរបស់ទីក្រុងវ៉ាស៊ីតោនចំពោះអ៊ុយក្រែន និងរុស្ស៊ី មិនគួរធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៏របស់ចិននោះទេ៕
ប្រភព៖ Reuters
មតិយោបល់