ព័ត៌មានជាតិ

ប្រមុខចារកម្មយោធាបារាំង អស់តំណែង ជុំវិញការព្យាករថារុស្ស៊ីមិនឈ្លានពានអ៊ុយក្រែន

(ប៉ារីស)៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាបារាំង លោក អេរីច វីដូ (Eric Vidaud) ត្រូវបានបណ្ដេញចេញពីតំណែង បន្ទាប់ពីបរាជ័យ ក្នុងការព្យាករពីសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាបារាំងម្នាក់មិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាលោក វីដូ ត្រូវបាន បណ្ដេញចេញពីតំណែងដោយសារតែលោកមិនអាចផ្ដល់ព័ត៌មានគ្រប់គ្រាន់ ហើយបរាជ័យក្នុងការព្យាករថាតើរុស្ស៊ីនឹងបើកការវាយប្រហារលើ អ៊ុយក្រែនដែរ ឬក៏យ៉ាងណា។

លោក អេរីច វីដូ បានឡើងកាន់តំណែងជាប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាបារាំង អស់រយ:ពេល៧ខែមកហើយ។ នៅមុន សង្រ្គាមផ្ទុះឡើង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្យាករថារុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែន ប៉ុន្តែបារាំងបានព្យាករដែរថាវានឹងមិនអាចទៅរួច ឡើយ៕

ប្រភព៖​​​​​​ AFP

មតិយោបល់