ព័ត៌មានជាតិ

តើគួរអានសៀវភៅបែបណា ទើបឲ្យចងចាំល្អ?

ចំណេះដឹង៖ ការអានសៀវភៅឲ្យចងចាំល្អ គឺត្រូវអានឲ្យបានញឹកញាប់ និងព្យាយាមចងចាំអត្ថន័យឬសាច់រឿងសំខាន់ៗឲ្យបាន។ នៅពេលយើងអានសៀវភៅចូរព្យាយាមរំលឹកថា រឿងដែលយើងកំពុងអាននេះ គេនិយាយអំពីអ្វី ហើយព្យាយាមនឹកទៅរករឿងនោះ ដោយមិនចាំបាច់អានសៀវភៅ។

បើមានភ្លេច ឬស្រពេចស្រពិលត្រង់ណា ចូរបើកសៀវភៅអានផ្ទៀងផ្ទាត់ហើយកត់ត្រាទុក ដើម្បីឲ្យចងចាំបានរត់ឆ្លងកាត់ដៃ និងខួរក្បាលម្តងទៀត។ ការអានសៀវភៅ ឬមើលមេរៀនទុកជាមុនជាច្រើនថ្ងៃ មុនពេលប្រឡងមកដល់ ហើយមករំលឹកវាម្តងទៀតមុនថ្ងៃប្រឡង ប្រសើរជាងការអានយ៉ាងគំហុកតែក្នុងរយ:ពេលខ្លីមុនថ្ងៃប្រឡង ព្រោះការចងចាំដែលយើងបានកត់ត្រាទុកជាច្រើនថ្ងៃ ហើយបានរំលឹកម្តងទៀត វារមែងស្ថិតនៅបានយូជាងការចងចាំដែលយើងទើបតែកត់ត្រាទុកថ្មីៗ។ ឯវិធីដទៃទៀត គឺត្រូវយកការចងចាំរបស់យើងទៅលាតត្រដាងឲ្យក្លាយជាសាច់រឿង ឬឲ្យក្លាយជារូបភាពផ្សេងៗ ដើម្បីឲ្យយើងងាយស្រួលចាំ។

ក្រៅពីនោះក៏ត្រូវតែត្រៀមរាងកាយយើងឲ្យមានសុខភាពល្អ ដូចជាត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណឲ្យទៀងទាត់ ចៀសវាងថ្នាំញៀនរួមទាំង តែ កាហ្វេ ស្រា បារី និងសារធឫតុដាស់ភ្ញោចសរសៃប្រសាទផ្សេងៗ និងត្រូវទទួលទានអាហារពេលព្រឹកជប្រចាំផង។ បើសុខភាពល្អប្រសើរហើយ ខួរក្បាលក៏ភ្លឺថ្លាទៅតាមនោះដែរ៕

មតិយោបល់