Selena Gomez តុបតែងខ្លួនក្នុងស្ទីលម៉ូតសក់ថ្មី ធ្វើឲ្យអ្នកគាំទ្រមើលហើយសឹងបែកភ្នែក

(បរទេស)៖ ថ្មីៗនេះ តារាចម្រៀងស្រីល្បី Selena Gomez បានបញ្ចេញនូវរូបភាពមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលបាន ធ្វើ ឱ្យ អ្នក គាំទ្រ រាប់ លានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ សម្រស់ ដ៏ ស្រស់ ស្អាត របស់ នាង។

ក្នុងនោះដែរ ហ្វេនៗជាច្រើន បានយកចិត្តទុកដាក់ទៅលើស្ទីលតុបតែងខ្លួនថ្មី របស់ Selena ដែលមានភាពខុសប្លែកគួរឲ្យកត់សម្គាល់ នោះគឺស្ទីលសក់ខ្លីរួញ ឱបផ្ទៃមុខដ៏គួរឲ្យស្រលាញ់។ មិនត្រឹមតែប៉ុណ្ណោះ វិធីតុបតែងខ្លួនបែបថ្មីនេះ ក៏បានរំលេចនូវភាពស្រស់បំព្រងដូចទេពអប្សរ ដែលធ្វើឲ្យ Selena អាចទាក់ទាញ រូបបេះដូងនៃការពេញចិត្ត ដល់ទៅជិត ៥លាននាក់ បន្ទាប់ពីបានចែករំលែកបានត្រឹមតែ ១០ម៉ោងប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រៅពីមានការពេញចិត្តយ៉ាងច្រើនហើយ ការតុបតែងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ក៏ទទួលបាននូវការសរសើរមិនដាច់ពីមាត់ ទៅលើភាពលេចធ្លោជាមួយនឹងសម្រស់ដ៏មានមន្តស្នេហ៍របស់ តារាស្រីរូបនេះ៕

ប្រភព៖ Kenh14

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *