ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋ ៦នាក់​ ក្នុងករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (លេងបៀរ)

កណ្ដាល: កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣និង៤០នាទី ករណីសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) នៅចំណុចភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យ ០៦នាក់(ឃាត់ខ្លួន)៖
១.ឈ្មោះ ទុយ វណ្ឌី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ម្ចាស់ផ្ទះផ្តល់ទីតាំង )។
២.ឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល(អ្នកលេង)។
៣.ឈ្មោះ ហង់ យឿង ភេទស្រី អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ នៅភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(អ្នកលេង)។
៤.ឈ្មោះ ហាក់ គឹមលី ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(អ្នកលេង)។
៥.ឈ្មោះ ហ៊ីង ពៅ ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(អ្នកលេង)។
៦.ឈ្មោះ ជឿន លក្ខិណា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល (អ្នកលេង)។

វត្ថុតាងចាប់យក៖
១-បៀរ ០១ហ៊ូ
២-កន្សែងពោះគោ ០១។

សភាពរឿងហេតុ៖ នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍អន្លង់រមៀត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា នៅទីតាំងខាងលើមានលេងល្បែងស៊ីសងខុសច្បាប់ ក៏បានសហការជាមួយកម្លាំងជំនាញ ចុះបង្រ្កាបឃាត់បាន ០៦នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់