ទុក្ខក្លាយជាលាភ! អ្នកគាំទ្រ ចាំទស្សនាការសម្ដែងរបស់តារាកំប្លែង Chris Rock កកកុញ ក្រោយផ្ទុះរឿងលើឆាកអូស្ការ

(បរទេស)៖ អ្នក គាំទ្រ ជា ច្រើន បាន នាំ គ្នា រង់ ចាំ នៅ ខាង ក្រៅ សាល មហោស្រព Wilbur (វីលបួរ) ទីក្រុង Boston (បូស្តុន) សហរដ្ឋអាមេរិក ដើម្បី រង់ ចាំ ទស្សនា ការ សម្ដែង កំប្លែង របស់ តារា កំប្លែង Chris Rock (គ្រីស រ៉ក់ ) ក្រោយ ពី តារា កំប្លែង រូប នេះ ត្រូវ តារា សម្ដែង Will Smith (វីល ស្មីត) ទះ មុខ នៅ លើ ឆាក អូស្ការ។

ក្រោយ រឿង ហេតុ នេះ មនុស្ស ម្នា ជា ច្រើន បាន ទន្ទឹង រង់ ចាំ ការ សម្ដែង កំប្លែង របស់ Chris Rock ដោយ ធ្វើ ឲ្យ សំបុត្រ ចូល ទស្សនា ការ សម្ដែង របស់ លោក បាន លក់ ដាច់ អស់ ទោះ បី ជា សំបុត្រ ត្រូវ បាន លក់ បន្ត ក្នុង តម្លៃ ដល់ ជាង ៤០០ដុល្លារ ក្ដី។ យ៉ាង ណា ក្ដី ទស្សនិកជន ដែល បាន ទស្សនា ការ សម្ដែង របស់ តារា កំប្លែង Chris Rock រួច បាន សម្ដែង ការ ខកចិត្ត ព្រោះ តែ តារា កំប្លែង រូប នេះ មិន បាន និយាយ អ្វី ទាក់ ទង នឹង ហេតុការណ៍ ដែល ត្រូវ តារា Will Smith ទះ មុខ ដូច ដែល គេ រំពឹង ទុក នោះ ឡើយ។

រំលឹក បន្តិច ថា តារា សម្ដែង Will Smith (វីល ស្មីត) ដែល បាន ឈ្នះ ពាន រង្វាន់ អូស្ការ លើក ដំបូង ជា តារា តួឯក ប្រុស ឆ្នើម បាន ឡើង ទះ មុខ តារា កំប្លែង Chris Rock នៅ លើ ឆាក បន្ទាប់ ពី Chris Rock បាន និយាយ លេង សើច ទាក់ទង នឹង សក់ ក្បាល ភរិយា Will Smith៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *