(ឌូបៃ)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានឱ្យដឹងថាមន្ត្រីម្នាក់របស់ខ្លួន គឺលោកវរសេនីយ៍ឯក សាយ៉ាដ ខូដៃ (Sayad Khodai) ត្រូវបានគេបាញ់សម្លាប់ នៅក្នុងការលួចធ្វើឃាតដ៏កម្រមួយ នៅក្នុងរដ្ឋធានីតេហេរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ តាស្នីម (Tasnim) បានរាយការណ៍ថា មនុស្ស២នាក់ ជិះលើម៉ូតូមួយគ្រឿង បានបើកការបាញ់ប្រហារលើលោក Khodai ខណៈសារព័ត៌មាន អ៉ីស្នា (ISNA) បានឱ្យដឹងថាសមាជិកមួយចំនួននៃបណ្ដាញទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែលត្រូវបានចាប់ខ្លួនដោយ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ ប៉ុន្តែ ខាងភាគីអ៉ីស្រាអែលមិនបានធ្វើអត្ថាប្បាយឆ្លើយតបអ្វីនោះទេ។
អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអ៉ីរ៉ង់ ៦នាក់ ត្រូវបាន គេធ្វើឃាតចាប់តាំងពីឆ្នាំ២០១០មក ហើយភាគច្រើនឃាតកគឺជាខ្មាន់កាំភ្លើងជិះលើម៉ូតូ៕
ប្រភព៖ Reuters
មតិយោបល់