ព័ត៌មានជាតិ

អាសូរណាស់!ករណីស្រ្តីម្នាក់ធ្វើការរោងចក្រក្រោយពីទំនេរការងារជិះកង់ទៅរើសអេតចាយត្រូវរថយន្តបុកស្លាប់…

ភ្នំពេញ:​នៅវេលាម៉ោង​០៨,៣០នាទី​ថ្ងៃ​ទី​២៨ខែមករា​ឆ្នាំ​២០២៤​ចំនុច​តាមបណ្តោយផ្លូវ​ជាតិ​លេខ​៣​ ភូមិ​ស្រែជម្រៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី​ គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​និង​កន្លែង​កេីត​ហេតុ​ រវាង​រថយន្ត​និង​កង់​
​ភាគី​ខាងជិះកង់ ឈ្មោះ​ រេី​ ប៊ុន​រ៉េត​ ភេទ​ស្រី​ ឆ្នាំ​កំណើត​ ១០.០៥.១៩៧៧​ មុខ​របរ​កម្មការិនី​រោងចក្រ​
​ ដំណើរ​រឿង​ហេតុ​
​តាមប្រភព​ពត៌មាន​ពីប្រជា​ពលរដ្ឋ​នៅ​និង​កន្លែង​កេីត​ហេតុ​ខាងលើ​បានឲ្យដឹង​ថា​នៅ​មុន​ពេល​កេីតហេតុ​រថយន្ត​និង​កង់​ ធ្វើរដំណើរក្នុង​ទិស​ដៅ​ស្រប​គ្នា​ពីត្បូងទៅ​ជេីង​ ពេល​មក​ដល់​កន្លែង​កេីត​ហេតុ​ខាងលើ​រថយន្ត​បាន​ ជ្រុល​ចង្កូត​ទៅ​បុក​ជនរងគ្រោះ​ ពីក្រោយ​បណ្ដាលឲ្យ​ ដួល​បោក​ក្បាល​ស្លាប់​តែម្ដង​
នគបាល ចរាចរណ៍​ ផ្លូវគោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​យកទៅ​រក្សា​ទុក​ រង់ចាំ​ ដោះស្រាយ​។

មតិយោបល់