ព័ត៌មានជាតិ

ករណីជនសង្ស័យខឹងជនរងគ្រោះខ្ចីលុយពេលទារមិនសងយកកូនកាំបិតចាក់បណ្តាលអោយរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់…

កោះកុង:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៤០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្សយ័០១នាក់ ប្រុស
+ករណី ÷ ហឹង្សាដោយចេតនា (មានអាវុធ)
ចាក់ទៅលើជនរងគ្រោះកាលពីវេលាម៉ោង ២២:២៧នាទី ថ្ងៃខែឆ្នាំដដែល នៅចំនុចម្តុំរោងចក្រ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ដោយជនសង្ស័យបានយកកូនកាំបិត ចាក់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។
+មូលហេតុ ÷ ជនសង្ស័យខឹងជនរងគ្រោះខ្ចីលុយចំនួន៤០,០០០រៀល ពេលទារវិញមិនសង់។
+វត្ថុតាងដកហូត:
-កូនកាំបិត ចំនួន០១ដើម។
ករណីខាងលើនេះផ្នែកព្រហ្មទណ្ឌបានកសាងសុំណុំរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការតាមនិតិវិធីច្បាប់។

មតិយោបល់