ភ្នំពេញៈ កាលពីវេកាម៉ោ ង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២១ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមុខបន្ទប់ជួល ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីឃាតកម្ម ប្រពន្ធខឹងប្តី ចេញពីដេកផ្ទះសំណាក់ ជាមួយស្រី ត្រទ្បប់មកដល់ផ្ទះរករឿង ទ្រាំមិនបាន យកកន្សែងរឹត.កសម្លាប់តែម្ដង។
សពជនរងគ្រោះឈ្មោះ ស្បោង គឹម ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិកើតហេតុ មុខរបរ បម្រើការជាបុគ្គលិកក្រុមហ៊ុន សម្លាប់សត្វល្អិត។ ស្ត្រីជាប្រពន្ធឈ្មោះ សុខ សុណ្ណារា អាយុ៥៧ឆ្នាំ មុខរបរលក់នំបញ្ចុក ស្នាក់នៅជាមួយគ្នា។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ វេលាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ប្តីបានចេញពីផ្ទះទៅដេកផ្ទះសំណាក់យីហោ «មិត្តយើង» ជាមួយស្រីថ្មី ដែលនៅក្បែរផ្ទះ លុះព្រឹកឡើងថ្ងៃទី២១ ខែដដែល ក៏ត្រឡប់មកផ្ទះវិញ មានរឿងឈ្លោះគ្នាក្នុងគ្រួសារមួយប្រាវ រួចប្រពន្ធក៏ចេញទៅលក់នំបញ្ចុកដូចសព្វដង។
លុះនៅវេលាម៉ោង១១ ថ្ងៃព្រឹកថ្ងៃដដែល ពេលប្រពន្ធមកវិញ ក៏បានឈ្លោះគ្នាម្ដងទៀត ដោយបានជេរប្រពន្ធ គំរាមអារ.កសម្លាប់ និងលែងលះគ្នាទៀត ទើបធ្វើឲ្យស្ត្រីជាប្រពន្ធផ្ទុះកំហឹង ក៏ស្ទុះទៅយកកន្សែងពោះគោ ពណ៌ស មករឹត.កផ្តួលផ្ទប់និងដី នៅមុខបន្ទប់ស្នាក់នៅរបស់ខ្លួន រួចទាញកន្សែងចេញ ដោយមិននឹកស្មានថា ប្តីស្លាប់ទេ ប៉ុន្តែដល់ពេលស្ទាប់ដង្ហើមប្តី ទើបដឹងថា ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុជនសង្ស័យជាប្រពន្ធ នៅយំឱបប្តី មិនបានរត់ទៅណាឡើយ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រាយការណ៍សមត្ថកិច្ចមូលដ្ឋាន ចុះមកឃាត់ស្ត្រីខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួនស្ត្រីខាងលើ សមត្ថកិច្ចក៏បានរាយការណ៍ប្រាប់ជំនាញ ដើម្បីពិនិត្យសពជនរងគ្រោះ បានសន្និដ្ឋានថា សពពិតជាស្លាប់ ដោយសារឹត.កសម្លាប់មែន រួចក៏ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់