ព័ត៌មានជាតិ

ករណីបុរសម្នាក់ខឹងកូនហៅមិនឆ្លើយធ្វើសកម្មភាពវាយនិងគំរាមសម្លាប់ត្រូវសមត្ថកិច្ចឃាត់…

តាកែវ:ត្រូវនឹងថ្ងៃទី២៨ខែមករាឆ្នាំ ២០២៤វេលាម៉ោង១១:០០ ចំណុចភូមិតាសោម ឃុំសំរោង មានករណីហិង្សាដោចេតនាធ្វើឱ្យមានរបួសស្នាម(ហិង្សាក្នុងគ្រួសារ)មួយបង្កឡើងដោយជនសង្ស័យ០១នាក់ឈ្មោះគុន វីរៈភេទប្រុសអាយុ ៣៦ ឆ្នាំនៅភូមិតា សោម ឃុំ សំរោង ស្រុកត្រាំកក់ខេត្តតាកែវ ប្រដាប់ដោយទុយយូបូមទឹកនិងរំពាត់មែកក្រូចបានធ្វើសកម្មភាពវាយទៅលើកូនបង្កើតរបស់ខ្លួនឈ្មោះវុន សាវៃភេទប្រុសអាយុ ៩ឆ្នាំបណ្ដាលឲ្យត្រូវខ្នងពីក្រោយរងរបួសជាទម្ងន់និងគំរាមរកសម្លាប់កូនចោលថែមទៀតតែត្រូវបានបងប្អូនជួយចាប់ចេញទាន់ក្រោយពេលធ្វើសកម្មភាពជនសង្ស័យឈ្មោះគុន វិរៈបានជិះម៉ូតូរត់គេចខ្លួនបាត់។
មូលហេតុខឹងហៅកូនមិនឆ្លើយហើយជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀន
ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះគុណចណ្ណាភេទស្រីអាយុ ៤២ឆ្នាំដែលត្រូវជាអ៊ំបង្កើតរបស់កុម៉ារ រងគ្រោះនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកស៊ឹម ជុំសុខហេងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ ដែលដឹកនាំបញ្ជាដោយលោកឌុក ធីយ៉ាអធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសារាយបានចុះធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះគុន វិរៈបាននៅចំណុចជើងភ្នំដំរីរមៀលស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយនាថ្ងៃទី ២៩ខែមករាឆ្នាំ ២០២៤ វេលាម៉ោង១៩.០០នាទី។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី។

មតិយោបល់