ព័ត៌មានជាតិ

ជនសង្ស័យខឹងសុំលុយនារីជាសង្សាមិនអោយប្រើហិង្សាទាត់ធាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:ប្រភពយោងតាមផេកកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៧:០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស បានចុះបង្រ្កាបករណី ហិង្សាដោយចេតនា នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហម សារ៉ាវុធ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ/ឃុំខាងលើ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលយីហោម៉ីស៊ីង ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុគុណ ឆវី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរម៉ាស្សា ត្រូវជាសង្សាររបស់ជនសង្ស័យ ស្នាក់នៅជាមួយគ្នា ។ ដោយជនសង្ស័យធ្វើសកម្មភាពវាយទាត់ធាក់ និង យកដែកសម្រាប់ហាលខោអាវ វាយទៅលើជនរងគ្រោះជាសង្សារបណ្តាលរងរបួស ហើមជាំមុខខាងឆ្វេង ភ្លៅខាងឆ្វេង និង ស្មាឆ្វេងយ៉ាងធ្ងន់ធ្ងរ ។មូលហេតុជនសង្ស័យសុំលុយជនរងគ្រោះជាសង្សារមិនព្រមឲ្យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងចាត់ការតាមនីតិវិធី ។

មតិយោបល់