ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ នៅក្រុងតាខ្មៅ…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី សហការជាមួយកម្លាំងផ្នែកយុត្តិធម៍បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដែលជាមុខសញ្ញាឆក់សកម្មនៅរសៀលថ្ងៃទី ១២ ខែកុម្ភះ ឆ្នាំ ២០២៤ នៅក្នុងសង្កាត់ព្រែកឬស្សី ។

ជនសង្ស័យ០៣មានឈ្មោះ ៖
១.ឈ្មោះ សុខ អៀងលី ហៅខ្លឹង ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបមិនប្រាកដ(អ្នកបើកម៉ូតូ)។
២.ឈ្មោះលី ខេមរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបមិនប្រាកដ(អ្នកឆក់)។
៣.ឈ្មោះ ហេង បញ្ញារ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបមិនប្រាកដ(អ្នកយកទូរសព្ទ័ជនរងគ្រោះទៅលក់)។

*ជនសង្ស័យទាំង៣នាក់មានសារធាតុញៀនក្នុងទឹកនោម(+)។

*វត្ថុតាងចាប់យក៖
១-ម៉ូតូចំនួន១គ្រឿងម៉ាកHonda c125 សេរី២០២១ គ្មានកុងទ័រ គ្មានកាង ស្លាកលេខកណ្តាល១T8154 (របស់ជនសង្ស័យ)។
២-ទូរសព្ទ័០១គ្រឿងម៉ាកxs max ពណ៌ខ្មៅ(របស់ជនរងគ្រោះ)។
៣-ទូរសព្ទ័០១គ្រឿងម៉ាក11pro ពណ៌បៃតង(របស់ជនរងគ្រោះ)។
៤-ទូរសព្ទ័០១គ្រឿងម៉ាកNចុចពិល(របស់ជនសង្ស័យ)។
៥-កាបូបលុយពណ៌ខ្មៅចំនួន១(របស់ជនសង្ស័យ)។
៦-មួកការពរសុវត្ថិភាពចំនួន២ពណ៌ស(របស់ជនសង្ស័យ)។

*បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ។

មតិយោបល់