ព័ត៌មានជាតិ

ករណីរថយន្តរវាងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ…


​ ភ្នំពេញ:នៅ​វេលា​ម៉ោង​២០.១៥នាទី​ថ្ងៃ​ទី​១៩ខែកុម្ភ:​ឆ្នាំ​២០២៤​ នៅចំនុច​តាមបណ្តោយផ្លូវ​ បេតុង​ភូមិ​ ត្រពាំង​ក្រសាំង​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌពោធិ៍សែនជយ័​ រាជធានី​ភ្នំពេញ​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លេីក​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​ និង​កន្លែង​កេីត​ហេតុ​រវាង​រថយន្ត​និងម៉ូតូ​ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​ ពីជេីង​ទៅ​ត្បូង​។
​ +ភាគី​ម៉ូតូ​បេីក​បរ​ម៉ូតូ​ ឈ្មោះ​ ថន​ សុីថេន​ភេទ​ប្រុស​៣៣ឆ្នាំ​ មុខរបរ​ ជាង​ពិដាន​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​អញ្ចាញ៤​សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌពោធិ៍សែនជយ័​រាជធានី​ភ្នំពេញ​ ស្រុក​កំណើត​ នៅខេត្ត​បាត់​ដំបង​ ជិះ​ម៉ូតូ​ម៉ាក​សង់ឌ្រីម​ពណ៌​ខ្មៅ​ពាក់ស្លាកលេខ​ភ្នំពេញ​ 1CH7653​(ស្លាប់​)
​ +ភាគី​ រថយន្ត​ ម៉ាក​ សាំងយ៉ុង​ ពណ៌​ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AE3364​ អ្នក​បេីក​បរ​ មិន​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​ ក្រោយ​ពេល​កេីតហេតុ​ ចុះ​គេច​ខ្លួន​ទៅ​បាត់​។
​ +ដំណេីររឿងហេតុ
​ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែង​កេីត​ហេតុ​ខាងលើ​បានឲ្យដឹង​ថា​នៅ​មុន​ពេល​កេីតហេតុ​ រថយន្ត​បេីក​បរ​ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ ពេល​មក​ដល់​កន្លែង​កេីត​ហេតុ​ ក៌​បាន​វ៉ាក់អឺ​ជា​មួយ​ម៉ូតូ​ ជនរងគ្រោះ​ បេីក​បរ​ ឆ្លង​ផ្លូវ​ ពីលិ​ចទៅ​ ជេីង​ រួចហេីយ​ រថយន្ត​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​ស្លាប់​តែម្ដង​ ក្រោយ​ពេល​កេីតហេតុ​ ម្ចាស់​រថយន្ត​ចុះ​គេច​ខ្លួន​ទៅ​បាត់​ ។
បច្ចុប្បន្ន​ រថយន្ត​និង​និងម៉ូតូ​ ត្រូវបាន នគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។
ចំណែក​សព​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

មតិយោបល់