ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីគាស់ផ្ទះនិងលួចទូរស័ព្ទរបស់អ្នកជំងឺ នៅមន្ទីរពេទ្យ…

ឧត្តរមានជ័យ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកអន្លង់វែងបានឲ្យដឹងថាជនសង្ស័យ ៣នាក់ ករណីគាស់ផ្ទះ និងលួចទូរស័ព្ទរបស់អ្នកជំងឺ នៅមន្ទីរពេទ្យ
នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង​ ០៩-១០នាទីព្រឹក​ ដោយមានការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានចាត់កម្លាំងផែននគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអន្លង់វែង ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួច ២ករណី
ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ប្រុស មានឈ្មោះដូចខាងក្រោម ៖
១-​ ឈ្មោះ​ លីវ​ ពិសិដ្ឋ​ ហៅ​ ម៉ៅ​ ​ភេទប្រុស អាយុ​ ៤៣ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ ស្ថិតនៅភូមិថ្នល់កែង​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ មុខរបរមិនពិតប្រាកដ​
​ ២-​ ឈ្មោះ​ យ៉ា​រី​ ភេទប្រុស អាយុ​ ៣៤ឆ្នាំ​ ទីលំនៅមិនពិតប្រាកដ
​ ៣-​ ឈ្មោះ​ នាង​ ជាតិ​ ភេទប្រុស អាយុ​ ៣៧ឆ្នាំ​ រស់នៅភូមិអភិវឌ្ឍន៍​ ឃុំអន្លង់​វែង​ ស្រុកអន្លង់វែង​ មុខរបរមិនពិតប្រាកដ​

ជនសង្ស័យទាំង ៣នាក់ ខាងលើនេះ បានធ្វើសកម្មភាព លួចគាស់ផ្ទះ នៅថ្ងៃទី១១​ ខែកុម្ភ:​ ឆ្នាំ២០២៤​ នៅភូមិអូរជីក​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង ជនរងគ្រោះ ឈ្មោះ ពេញ​ សូនិត ភេទ​ ប្រុស អាយុ​ ៤៥ឆ្នាំ មុខរបរជាងដែក សម្ភារបាត់បង់រួមមាន ៖ ប៉ុស្ដិ៍ផ្សារដែកចំនួន​ ០៣គ្រឿង​ ,​ ម៉ូទ័រឆាបដែក​ ០១​ ,​ ខ្សែផ្សារដែក​ ១ដុំ​ ប្រវែង​ ១២ម៉ែត្រ​ ,​ ខ្សែភ្លេីងទំហំ​ ២x២.៥​ ប្រវែង​ ៧០ម៉ែត្រ​ និងបានធ្វើសកម្មភាពលួចទូរស័ព្ទ ១គ្រឿង របស់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ១-០០នាទីយប់ ជនរងគ្រោះ ឈ្មោះ ហាវ ឡិប ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង សម្ភារបាត់បង់ទូរស័ព្ទ ១គ្រឿង

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើនេះរួច យើងបាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញ និងស្រាវជ្រាវដកហូតវត្ថុតាងខាងលើនេះបាន ប្រគល់ជូនជនរងគ្រោះវិញ បច្ចុប្បន្នជនសង្ស័យខាងលើ បានកសាងសំណុំរឿង​ចាត់ការតាមនិតិវិធីច្បាប់​ ។

មតិយោបល់