ព័ត៌មានជាតិ

ដោយសារទំនាស់ពាក្យសម្តីគ្នាជនសង្ស័យកាប់ជនរងគ្រោះបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

សៀមរាប:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអោយដឹងថា ដោយបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើឃា.ត.កម្ម(ប្រើប្រាស់ដា.វកា.ប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លា.ប់) នៅចំណុចស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ នាវ ស្រីហ៊ុច ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សំ​ ស៊ី​ ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។(មានសារធាតុញឿននៅក្នុងខ្លួន)

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កា.ប់ សម្លា.ប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយកន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្តីនិងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែជនសង្ស័យគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល១៣និង៣០នាទី ជនសង្ស័យបានផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំ.បិតដា.វចំនួន០១ដើម ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ០១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិ.តទៀត បណ្តាលឲ្យជនរងគ្រោះស្លា.ប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាពរួួច ជនសង្ស័យបានគេចខ្លួនតែម្តង ។

វត្ថុតាងដកហូតរួមមាន:
– ដា.វ ចំនួន ០១ដើម
– ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព ចំនួន ០១
– អាវផ្កាសាច់ក្រណាត់ដៃវែង ពាក់ធ្វើសកម្មភាពចំនួន ០១។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕

មតិយោបល់