ព័ត៌មានជាតិ

ករណីក្រុមក្មេងគេចសាលានិងនាំគ្នាបង្ហោះម៉ូតូនៅសាលាវិទ្យាល័យគិរីវង់ត្រូវបានកម្លាំងជំនាញចរាចរណ៍ឃាត់…

តាកែវ:ក្រុមក្មេងគេចសាលា និងនាំគ្នាបង្ហោះម៉ូតូនៅសាលាវិទ្យាល័យគិរីវង់ ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកយកមកឲ្យបង្ហោះនៅអធិដ្ឋាននគរបាលស្រុកគិរីវង់ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកបានបញ្ជាឲ្យលោកវរសេនីយ៍ទោ ទៀ សូរិយា អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ធ្វើការឃាត់ក្រុមសិស្សសាលាដែលនាំគ្នាគេចពីសាលាទៅបង្ហោះម៉ូតូមានចំនួន៥នាក់ ស្មើ២ម៉ូតូ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាល ហើយឲ្យត្រឡប់ទៅវិញ ក្នុងករណីលើកក្រោយមិនរាងចាល និងចាត់វិធានការតាមនិតិវិធីច្បាប់ ។

មតិយោបល់