ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅមាត់ព្រៃរនាម

​ពោធិ៍សាត់ៈ ​ប្រជាពលរដ្ឋ​ ប្រទះឃើញ​​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ​នៅ​​មាត់​ព្រៃរនាម​ ស្ថិត​ជាប់​ខាងត្បូង ​មាត់បឹង​ទន្លេសាប ​​​រាយការណ៍​មក​សមត្ថកិច្ច​ ចុះ​ទៅ​យក​មក​រក្សា​ទុក​។

ហេតុការណ៍​ ប្រទះឃើញនេះ ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី ​ថ្ងៃទី​១៦​ ខែមិថុនា ឆ្នាំ​២០១៦​ ស្ថិត​ត្រង់​ចំនុច​ម្ដុំ​ខាងជើង​បឹង​ត្រី​រៀល​ ភូមិ​របង​រមាស ​ឃុំ​បឹង​បង់​កណ្ដោល ​ស្រុក​បាកាន ​ខេត្តពោធិ៍សាត់​។​

​នគរបាល​​មូលដ្ឋាន​ នៅ​ឃុំ​បឹង​បត់​កណ្ដោល ​បាន​ឲ្យ​ដឹងថា​ ​ប្រជាពលរដ្ឋ​ដែល​ធ្វើស្រែ​ក្បែរ​តំបន់​មាត់​ព្រៃរនាម​ ជាប់​មាត់បឹង​ទន្លេសាប​ នឹង​ដើរ​ឃ្វាល​គោក្របី ​ត្រង់​ចំនុច​ខាងលើ ​ដែល​ជា​អតីត​សមរភូមិ ​ក្ដៅ​ ក៏​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​មាន​គុណភាព​ក្នុង​ការ​បង្ក​ ឲ្យ​មនុស្ស​គ្រោះថ្នាក់ ​ចំនួន​០៥​គ្រាប់​ ជា​ប្រភេទ​គ្រាប់​ សេ​កា​សេ​ឡង់ ​បាន​​រាយ​ការ​ណ៍​ ជូន​សមត្ថកិច្ច​ យើង​​​ចុះទៅ​យក​មក​រក្សាទុក​ឲ្យ​មន្ត្រី​អង្គការ​ស៊ីម៉ាក់​តែម្ដង ។

សមត្ថកិច្ច​ ​សូម​អំពាវនាវ​ ដល់​ពលរ​ដ្ឋ​ទាំងអស់​​ ពេល​ប្រទះ​ឃើញ​ ត្រូវ​​​រាយ​ការណ៍​ ជូន​សមត្ថកិច្ច​និង​អាជ្ញាធរ​ មូលដ្ឋាន ​តទៅទៀត ​នៅ​ពេលដែល​លោកអ្នក​ជួបប្រទះ​អាវុធ​​ យុទ្ធភណ្ឌ​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ ដែល​សល់​ពី​សម័យ​សង្គ្រាម​ ព្រោះ​វា​ មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​លោកអ្នក​ប៉ះពាល់​វា​ដោយ​គ្មាន​ជំនាញ​៕

មតិយោបល់