ព័ត៌មានជាតិ

ក្តៅៗ! បុកដំរីបះជើងដំរី សង្កត់វិញខ្ទេចមុខ

ព្រៃវែង: រថយន្តកូរ៉ូឡាមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ដូចហោះ ហើយក៍ជ្រុលចង្កូតចេញពី ផ្លូវទៅបុកដត្វដំរីថ្ម១ក្បាល ឈរទ្រឹងនៅក្លោងទ្វាវត្ត ពេញទំហឹងបណ្តាលឲ្យ ដំរីនោះដួលបះជើងមកសង្កត់លើក្បាល រថយន្តនោះវិញឡើង ខ្ទេច១កំណាត់មុខ។

សេចក្តីរាយការបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុច មុខក្លោងទ្វាវត្តដំរីស្មោង ស្ថិតនៅភូមិស្មោង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ហេតុការនេះបណ្តាលឲ្យរថយន្តកូរ៉ូឡាខ្ទេចមុខ អ្នកបើករងរបួសស្រាល ។ រីឯដំរីថ្មក៍រងការខូចខាតដែរ។ រឿងរ៉ាវនេះត្រូវបានភាគី រថយន្តទទួលសងការខូចខាតដំរីថ្មនេះទាំងស្រុង ៕

ក្តៅៗ! បុកដំរីបះជើងដំរី សង្កត់វិញខ្ទេចមុខ (1)

ក្តៅៗ! បុកដំរីបះជើងដំរី សង្កត់វិញខ្ទេចមុខ (2)

ក្តៅៗ! បុកដំរីបះជើងដំរី សង្កត់វិញខ្ទេចមុខ (4)

ក្តៅៗ! បុកដំរីបះជើងដំរី សង្កត់វិញខ្ទេចមុខ (6)

មតិយោបល់