សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឈ្មោះកីឡាករ២៣នាក់ចុងក្រោយ ជាជម្រើសជាតិ U19 ដើម្បីទៅលេងពាន AFF U19 Championship នៅទីក្រុងហាណូយប្រទេសវៀតណាម នាខែក្រោយ។
តាមសេចក្តីប្រកាសមុននេះបន្តិច ក្នុងចំណោម២៣នាក់នោះមានកីឡាករភ្នំពេញក្រោន១៥នាក់ ព្រះខ័នរាជស្វាយរៀង២នាក់ ណាហ្គាវ៉ើល៣នាក់ បឹងកេតអង្គរម្នាក់ វេស្ទើនម្នាក់ និងស៊ីម៉ាក់ម្នាក់។
ពួកគេនឹងចាកចេញពីកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញខាងមុខ ដើម្បីទៅចូលរួមព្រិត្តិការណ៍ AFF U19 ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី២៤ ខែកញ្ញា។
ក្រុមកាងារ Post Sport ក៏នឹងធ្វើដំណើរទៅជាមួយ U19 ដើម្បីផ្តិតយកទិដ្ឋភាពពីការប្រកួតនៅវៀតណាម មកចែកជូនអ្នកគាំទ្រកម្ពុជា។ សូមរង់ចាំតាមដានតាមរយៈគេហទំព័រ www.postnews.com.kh ឬទំព័រ Post Sport ។
មតិយោបល់