ព័ត៌មានជាតិ

ចាប់ពីម៉ោង៨ព្រឹកនេះ ពលរដ្ឋក្រុងកំពង់ចាម នឹងអត់ភ្លើងប្រើ

ភ្នំពេញ: យោងតាមការជូនដំណឹងរបស់អគ្គិសនីកំពង់ចាម ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម នឹងមិនមានចរន្តអគ្គិសនីប្រើប្រាស់ឡើយ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

អគ្គិសនីកំពង់ចាម បានឲ្យដឹងថា ដើម្បីធ្វើការកែសម្រួលប្រព័ន្ធខ្សែបណ្ដាញ LV ដែលមានភាពរញ៉េរញ៉ៃ ក្រុមការងារបច្ចេកទេសអគ្គិសនីកំពង់ចាម នឹងធ្វើការកែសម្រួលប្រព័ន្ធបណ្ដាញនៅចំណុចកាប៊ីន S-01 លើទ្វារចរន្តលេខ៣ ដែលផ្គត់ផ្គង់ចរន្តអគ្គិសនីជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិ១០ និងភូមិ១១ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់វិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕

មតិយោបល់