ភ្នំពេញៈ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ប្រមាណ២០០នាក់ ខណៈនេះបានមកជួបជុំគ្នានៅក្នុងបរិវេណវិហារឥស្លាម បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងវរទិកាសាធារណៈមួយ ក្រោមការកោះអញ្ជើញរបស់អាជ្ញាធររាជធានីភ្នំពេញ ។
ការបើកវេទិកាសាធារណៈនេះធ្វើឡើង ដើម្បីដោះស្រាយបញ្ហាសេសសល់ឲ្យអស់មុននឹងឈានដល់ការកសាងហេដ្ឋារចនាសម័ន្ធនានានៅក្នុងតំបន់នេះឲ្យបានល្អប្រសើរឡើង ។
វេទិកាសាធារណៈនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ថ្នាក់ជាតិ ចុះជួយមូលដ្ឋានរាជធានី ជាច្រើននាក់ទៀតផងដែរ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ ក្រោយពីបានបន្សល់ទុក ដោះស្រាយមិនទាន់បានបញ្ចប់ប្រមាណ១០ឆ្នាំមកហើយនោះ ៕
មតិយោបល់