ព័ត៌មានជាតិ

កម្លាំងចម្រុះ​​​ចុះបង្ក្រាប​ល្មើសច្បាប់​ជាច្រើន​កន្លែង​នៅស្រុកស្ទោង​

កំពង់ធំៈ បទល្មើសនេសាទ កើតមានព្រោងព្រាត នៅក្នុងរដូវបិទនេសាទនេះ ជាក់ស្ដែងកាលពីម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ធំ បានបើកប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសនេសាទ ពេញមួយថ្ងៃ ដោយរឹបអូសបានឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ បានឲ្យដឹងថា ការកម្ទេចរបាំងសាច់អួន និង លបលូ នេះ គឺជាលទ្ធផលនៃការចុះបង្ក្រាបបទល្មើស នេសាទពេញមួយថ្ងៃ កាលពីថ្ងៃទី៦ ខែកញ្ញា ម្សិលមិញនេះ នៅចំណុចអណ្តែង ក្នុងឃុំម្សាក្រង ស្រុកស្ទោង ដោយកម្លាំងមន្ត្រីរបស់លោក សហការជាមួយសហគមន៍នេសាទបឹងប្រសាន មន្ត្រីឧទ្យានុរក្សតំបន់ស្នូលបឹងទន្លេឆ្មារ និង កម្លាំងនគរបាលស្រុកស្ទោង ។

លោក ប៉ែន វណ្ណារិទ្ធ បានបន្ដទៀតថា កម្លាំងសមត្ថកិច្ចចម្រុះរបស់យើង បានធ្វើការរុះរើ និង កាប់បំផ្លាញចោលរបាំងសាច់អួន ចំនួនបួនរបាំង ប្រវែងជាងមួយពាន់ម៉ែត្រ លបលូចំនួន១៤មាត់ បង្គោល១០០០ដើម និង ចាក់លែងត្រីប្រមាណ១៥០គីឡូក្រាម ចូលទៅក្នុងទឹកបឹងធម្មជាតិវិញ ។

លោក បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសនេះ ហាក់បីដូចជាការវែកចកអញ្ចឹងដែរ ព្រោះកម្លាំងសមត្ថកិច្ច មានចំនួនតិច ចុះទៅបង្ក្រាបកន្លែងនេះ ពួកគេដាក់នៅកន្លែងនោះ នៅពេលដែលចុះទៅជួប ពួកគេសុំ រុះរើដោយខ្លួនឯង លើកដៃសំពះផងយំផង នៅពេលកម្លាំងចេញមកបាត់ពួកគេដាក់វិញដដែល ។

តែទោះជាយ៉ាងនេះក្តី លោកបានអំពាវនាវឲ្យប្រជាពលនេសាទទាំងអស់ បញ្ឈប់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់តទៅទៀត ដូចជា របាំងស្បៃមុង ជាដើម ហើយងាកមកប្រើឧបករណ៍ក្រឡាធំៗវិញ លោកនឹងមានការអនុគ្រោះខ្លះ ប៉ុន្តែចំពោះស្បៃមុងវិញ គឺហាមដាច់ខាត សូម្បីតែពីរបីម៉ែត្រ ឲ្យតែមានគឺបង្ក្រាបទាំងអស់ ៕

ចុះបង្ក្រាបឧបករណ៍នេសាទ (1)ចុះបង្ក្រាបឧបករណ៍នេសាទ (2)ចុះបង្ក្រាបឧបករណ៍នេសាទ (3)ចុះបង្ក្រាបឧបករណ៍នេសាទ (4)ចុះបង្ក្រាបឧបករណ៍នេសាទ (5)ចុះបង្ក្រាបឧបករណ៍នេសាទ (6)ចុះបង្ក្រាបឧបករណ៍នេសាទ (11)ចុះបង្ក្រាបឧបករណ៍នេសាទ (12)ចុះបង្ក្រាបឧបករណ៍នេសាទ (13)ចុះបង្ក្រាបឧបករណ៍នេសាទ (14)ចុះបង្ក្រាបឧបករណ៍នេសាទ (15)ចុះបង្ក្រាបឧបករណ៍នេសាទ (16)ចុះបង្ក្រាបឧបករណ៍នេសាទ (17)ចុះបង្ក្រាបឧបករណ៍នេសាទ (18)ចុះបង្ក្រាបឧបករណ៍នេសាទ (19)ចុះបង្ក្រាបឧបករណ៍នេសាទ (20)ចុះបង្ក្រាបឧបករណ៍នេសាទ (21)ចុះបង្ក្រាបឧបករណ៍នេសាទ (22)

មតិយោបល់