ពោធិសាត់ៈ បុរសម្នាក់បានបែកក្បាល និងខ្ទេចដៃជើង ហើយស្លាប់ភ្លាៗនៅនឹងកន្លែងកើហេតុយ៉ាងអាណោចអាធម៌ ខណៈរូបគាត់កំពុងជិះក៏ត្រូវរថយន្តធុនធំមួយគ្រឿងបុកនិងកិន ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ5 ត្រង់ចំណុច KMលេខ178-179 ស្ថិតភូមិម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។
នគរបាលចរាចរណ៍បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កឡើងដោយរថយន្តម៉ាក Fuso ស្លាកលេខព្រះស៊ីហនុ 3A-2426 ពណ៌ក្រហម បើកបរក្នុងទិសដៅពីខាងលិចទៅកើតមកដល់ចំណុចខាងលើបានទៅបុកបុរសម្នាក់កំពុងជិះកង់ក្នុងទិសដៅពីខាងត្បូងទៅជើង បណ្ដាលស្លាប់ភ្លាមៗតែម្ដង។ ចំណែកអ្នកបើករថយន្តធុនធំបានរត់គេចបាត់ក្រោយពេលកើត។
ក្រោយកើតហេតុរថយន្តបង្ក និងកង់របស់ជនរងគ្រោះ ត្រូវបានកម្លាំងយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ដោយឡែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់