ព័ត៌មានសុខភាព

លក្ខណៈពិសេសនៃទឹកឃ្មុំលាយជាមួយគ្រាប់ល្ង ចំពោះសុខភាព

បរទេស: ទឹកឃ្មុំត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺទូទៅបានច្រើនមុខ រួមផ្សំទាំងបញ្ហាសម្រស់។ រីឯគ្រាប់ល្ងវិញក៏មានសមត្ថភាពមិនធម្មតាដែរ ព្រោះវាអាចគ្រប់គ្រងកូឡេស្តេរ៉ុលក្នុងឈាម, កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់, ការពារជំងឺទឹកនោមផ្អែម…។

ដូច្នេះ ការរួមបញ្ចូលគ្នារវាងរបស់ទាំងពីរនេះ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ អ្នកជំនាញបានផ្តល់អនុសាសន៍ថា មនុស្សគ្រប់គ្នាគួរតែបន្ថែមទឹកឃ្មុំ និងល្ង ទៅក្នុងរបបអាហារជាច្រចាំ។

របៀបផ្សំទឹកឃ្មុំ និងល្ង បញ្ចូលគ្នា

– ត្រាំល្ងនៅក្នុងទឹកឃ្មុំមួយយប់ ដោយប្រើបរិមាណស្មើគ្នា (ឧទារហ៍ ១ស្លាបព្រាបាយស្មើ) ហើយទទួលទានជារៀងរាល់ថ្ងៃ។
ចំណាំ៖ ល្ងស្រស់ ឬស្ងួត អាចប្រើបានដូចគ្នា។

ខាងក្រោមនេះជាអត្ថប្រយោជន៍ ១០យ៉ាង នៃការប្រើទឹកឃ្មុំ រួមបញ្ចូលជាមួយនឹងគ្រាប់ល្ង៖

១. ល្អសម្រាប់ប្រព័ន្ធភាពស៊ាំ
ទឹកឃ្មុំ និងគ្រាប់ល្ង ផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រព័ន្ធភាពស៊ាំ។ លក្ខណ:សម្បត្តិនៃទឹកឃ្មុំ អាចជួយលើកកម្ពស់ភាពស៊ាំក្នុងរាងកាយ ខណ:ដែលគ្រាប់ល្ងទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី ដែលបង្កគ្រោះថ្នាក់។

២. កាត់បន្ថយភាពស្រេកឃ្លាន
ទោះបីជាទឹកឃ្មុំផ្អែមក៏ពិតមែន ប៉ុន្តែនៅពេលដែលវារួមចំណែកជាមួយនឹងល្ង អាចជួយកាត់បន្ថយភាពស្រេកឃ្លានយ៉ាងមានប្រសិទ្ធិភាព។
ដូច្នេះសម្រាប់អ្នកដែលមានគម្រោងសម្រកទម្ងន់ ឬរក្សាទម្ងន់ គួរតែបញ្ចូលរបស់ទាំងពីរនេះជារបបអាហាររាល់ថ្ងៃ។

ឈឺចាប់ពេលមករដូវ
ទឹកឃ្មុំ និងល្ង នៅពេលប្រើរួមបញ្ចូលគ្នាអាចកាត់បន្ថយការឈឺចាប់ក្នុងពោះមានប្រសិទ្ធិភាពបំផុត ពេលមករដូវ។ លើសពីនេះទៅទៀត ល្ងមានផ្ទុកជាតិដែកគាំទ្រដល់ការបង្កើតឡើងវិញនៃឈាមសម្រាប់មនុស្សស្រី។

ឈឺក្រពះ
មនុស្សដែលមានជំងឺក្រពះ អាចធ្វើការព្យាបាលដោយប្រើប្រាស់ទឹកឃ្មុំ លាយជាមួយនឹងគ្រាប់ល្ង។ ព្រោះទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មការពារភ្នាសខាងក្នុងនៃក្រពះ ហើយគ្រាប់ល្ងអាចជួយការពារស្ថានភាពហើមបាន។

ល្អសម្រាប់ជំងឺសន្លាក់ឆ្អឹង
ទឹកឃ្មុំ នឹងគ្រាប់ល្ង មានផ្ទុកជាតិកាល់ស្យូមស្មើគ្នា ដូច្នេះនៅពេលដែលវារួមបញ្ចូលគ្នាមានប្រសិទ្ធិភាពព្យាបាលដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះល្បាយនេះ អាចជួយការពារឆ្អឹង បើទោះបីជាអ្នកមានអាយុច្រើនក៏ដោយ។

ល្អសម្រាប់ខួរក្បាល
ការរួមបញ្ចូលគ្នានៃវត្ថុធាតុដើមទាំងពីរនេះ នឹងនាំមកនូវប្រភពថាមពលយ៉ាងច្រើនក្រៃលែងសម្រាប់ខួរក្បាល និងរាងកាយ ជាពិសេសចំពោះកុមារ ប្រសិនបើប្រើប្រា ១ស្លាបរាល់ថ្ងៃ។

កាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម
ការបញ្ចុះកូឡេស្តេរ៉ុល គឺជាតួនាទីដ៏សំខាន់របស់គ្រាប់ល្ង។ អ្នកគ្រាន់តែបន្ថែមគ្រាប់ល្ងទៅក្នុងបង្អែម ឬអាហារជាការស្រេច។

ការពារជំងឺទឹកនោមផ្អែមប្រភេទទី២
គ្រាប់ល្ង អាចជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី២ បានយ៉ាងល្អ ដូច្នេះអ្នកត្រូវតែបន្ថែមអាហារទាំងនេះនៅក្នុងរបបអាហារជាប្រចាំថ្ងៃ។
ម្យ៉ាងវិញទៀត ប្រសិនបើមានការរួមបញ្ចូលជាមួយនឹងទឹកឃ្មុំ នឹងមានឥទ្ធិពលវិជ្ជមានដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺ។

ល្អសម្រាប់ជំងឺតម្រងនោម
អត្ថប្រយោជន៍មួយទៀត នៃទឹកឃ្មុំ និងគ្រាប់ល្ង គឺអាចថែរក្សាតម្រងនោម។ ការប្រើប្រាស់សមាសភាគទាំងពីរនេះ នឹងជួយការពារគ្រួសក្នុងតម្រងនោមយ៉ាងប្រសើរបំផុត៕

honey-and-sesame

មតិយោបល់