ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានជនបរទេសចំនួន២នាក់ ជួលរ៉ឺម៉កPassApp ជិះដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ ហើយបានចូលក្នុងម៉ាតមួយកន្លែង នៅម្តុំស្តុបបូកគោ ក្នុងបំណងទិញអីវ៉ាន់ តែពេលនោះជនបរទេសដែលជាភ្ញៀវបានភ្លេចទូរសព្ទនៅលើម៉ូតូ ទើបចេញពីក្នុងម៉ាត មកសួរម្ចាស់រ៉ឺម៉កPassApp ប៉ុន្តែម្ចាស់ម៉ូតូបែរជាបដិសេធ។
ក្រោយមក ដោយសារទូរសព្ទរបស់ជនបរទេសខាងលើ ម៉ាក Iphone X7 មានជាប់អាយខ្លោត ទើបជនបរទេសទាំង២នាក់ ក៏បានជួបនឹងបុរសខ្មែរ២នាក់ទៀត បានជួយមើល ឃើញសញ្ញាអាយខ្លោតនោះ លោតក៏តាមសញ្ញានោះ រហូតដល់ម្តុំបុរីឡាយគង់ ហើយក៏ភាគីខាងជនបរទេស បានចរចារជាមួយម្ចាស់រ៉ឺម៉កPass App អស់រយៈពេលយូរ តែបុរសនោះនៅតែបដិសេធដដែល ដោយសារមិនទទួលកំហុស ទើបបុរសខ្មែរ២នាក់ដែលជួយជនបរទេសខាងលើ បានទៅរាយការណ៍នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ ។ ក្រោយពីឃើញសមត្ថកិច្ច ទើបភាគីខាងរ៉ឺម៉ក Pass App បានព្រមប្រគល់ទូរសព្ទខាងលើឲ្យទៅម្ចាស់ពិតប្រាកដ ដែលជាជនបរទេសនោះវិញ។ ចំណែកបុរសរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអប់រំ ណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះភាគីខាងម្ចាស់ទូរសព្ទមិនបានដាក់ពាក្យបណ្តឹងទេ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅម៉ោង១២ និង៥នាទីយប់ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
មតិយោបល់