ព័ត៌មានជាតិ

រដ្ឋាភិបាលឥណ្ឌា ផ្ដល់វិភាគទាន៥ម៉ឺនដុល្លារបន្ថែមទៀត ដល់សាលាក្ដីខ្មែរក្រហម

ភ្នំពេញ: រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្ដល់ប្រាក់វិភាគទានចំនួន៥ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ដល់ភាគីជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬហៅកាត់ថា សាលាក្ដីខ្មែរក្រហម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អ.វ.ត.ក នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

សេចក្ដីប្រកាសព័ត៌មាន បន្តឲ្យដឹងថា ជាមួយនឹងវិភាគទានថ្មីនេះ ជំនួយហិរញ្ញវត្ថុះដែលផ្ដល់ដោយប្រទេសឥណ្ឌា ដល់ អ.វ.ត.ក ចាប់តាំងពីតុលាការដំណើរការពីឆ្នាំ២០១៦មក មានចំនួនសរុប ១ ០៥០ ០០០ដុល្លារអាមេរិក៕

eccc-pr-india-contribution-khmer

មតិយោបល់