ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្រេចផ្តន្ទាទោសជនជាតិស្បែកខ្មៅ៨​នាក់​ និងស្ត្រីខ្មែរម្នាក់​ ដាក់ពន្ធនាគារត្រឹម៥ឆ្នាំទៅ៨ឆ្នាំ​

ភ្នំពេញៈ នៅព្រឹលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាតិស្បែកខ្មៅ៨នាក់ និងស្ត្រីខ្មែរម្នាក់ ដាក់ពន្ធនាគារពី៥ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី១០លាន ទៅ១៤លានរៀល ក្រោមបទចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៨០២,៤៤ក្រាម ប្រព្រឹត្តនៅភោជនីយដ្ឋាន KFC សាខាផ្សារសុវណ្ណា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទនៃសំណុំរឿងនេះរួមាន៖

១. Okorom Nhabufe Favour ភេទប្រុស អាយុ ៣៦ឆ្នាំ ជាប់ពន្ធនាគារកំណត់រយៈពេល៦ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលចូលថវិការដ្ឋ។

២. Izuchkwu Chukwuma ភេទប្រុស អាយុ ៤០ឆ្នាំ ជាប់ពន្ធនាគារកំណត់រយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១២លានរៀលចូលថវិការដ្ឋ។

៣. Nname Zie Voctor ភេទប្រុស អាយុ ៣០ឆ្នាំជាប់ពន្ធនាគារកំណត់រយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១៣លានរៀលចូលថវិការដ្ឋ។

៤. Simon Maduka Ukandu ភេទប្រុស អាយុ ៤៥ឆ្នាំជាប់ពន្ធនាគារកំណត់រយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១៣លានរៀលចូលថវិការដ្ឋ។

៥. Sund Nwabuisi ភេទប្រុស អាយុ ៣១ឆ្នាំជាប់ពន្ធនាគារកំណត់រយៈពេល ៦ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលថវិការដ្ឋ។

៦. Okarom Kizito Chimedu ភេទប្រុស អាយុ ៣៥ឆ្នាំជាប់ពន្ធនាគារកំណត់រយៈពេល ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១២លានរៀលចូលថវិការដ្ឋ។

៧. Francis Nnamdi ភេទប្រុស អាយុ ៣០ឆ្នាំ ជាប់ពន្ធនាគារកំណត់រយៈពេល ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១៤លានរៀលចូលថវិការដ្ឋ។

៨. Tony MMaduka Chukwounye ភេទប្រុស អាយុ ៣៤ឆ្ជាប់ពន្ធនាគារកំណត់រយៈពេល ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១៤លានរៀលចូលថវិការដ្ឋ។

៩. ម៉ន វិនយ៉ុន ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរជាប់ពន្ធនាគារកំណត់រយៈពេល ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១៤លានរៀលចូលថវិការដ្ឋ។

នៅក្នុងសវានាការកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ជនជាប់ចោទជាជនជាតិស្បែកខ្មៅទាំង៨នាក់បានបដិសេធថា ពួកគេមិនបានដឹងរឿង និងមិនបានធ្វើសកម្មភាពជួញដូរគ្រឿងញៀនដូចការចោទប្រកាន់របស់តុលាការនោះទេ។

ដោយឡែកជនជាប់ចោទឈ្មោះ ម៉ន វិនយ៉ុន ជាជនជាតិខ្មែរបានសារភាពថា នាងស្គាល់ឈ្មោះ Tony MMaduka Chukwounye ដោយក្លាយជាសង្សានឹងគ្នា។ នាងបន្តថា ឈ្មោះ Tony MMaduka Chukwounye បានឲ្យនាងយកប្រអប់ទូរស័ព្ទiPhone ទៅប្រគល់ឲ្យបុរសក្មេងៗនៅក្នុងភោជនីយដ្ឋានKFC រៀងរាល់ថ្ងៃ និងជាច្រើនដងក្នុងមួយថ្ងៃៗ ដោយឈ្មោះ Tony MMaduka Chukwounye បានឲ្យលុយនាងក្នុងមួយថ្ងៃ ១០០ដុល្លារ។ នាងបដិសេធថា នាងមិនបានដឹងថា ក្នុងប្រអប់ទូរស័ព្ទ iPhone នោះមានគ្រឿងញៀននោះទេ ទើបតែដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នាងត្រូវសមត្ថកិច្ចឃាត់ខ្លួនទើបដឹងថា វាជាប្រអប់គ្រឿងញៀន៕

https://youtu.be/Qg0r52UUQ2E

មតិយោបល់